(សិង្ហបុរី)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកំរិត ៨.០ រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ Arawa នៃកោះ Bougainville ប្រទេស Papua New Guinea។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ មជ្ឈមណ្ឌលព្រមានពីគ្រោះរលកយក្សស៊ូណាមិក្នុងតំបន់ប៉ាស៊ីហ្វិក ក៏បានផ្ដល់យោបល់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ពីគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលអាចនឹងកើតឡើងក៏ថាបាន នៅបីម៉ោងខាងមុខទៀតនេះ នៅតាមបណ្ដាយឆ្នេរ Papua New Guinea, Solomon Islands, Nauru, Pohnpei, Kosrae, Vanuatu, Chuuk និងប្រទេស Indonesia៕