Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីអង់គ្លេស នឹងក្លាយជាមេដឹកនាំបរទេសទីមួយ ដែលជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ​ នៅសប្តាហ៍ក្រោយ

22-01-2017 01:56

(អាមេរិក)៖ មន្រ្តីជាន់ខ្ពស់សេតវិមានបានឲ្យដឹងថា លោកស្រី Theresa May នឹងធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាការងារជាមួយលោក ដូណាល់ ត្រាំ​ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដែលទើបស្បថចូលកាន់តំណែង នេះយោងតាមសារព័ត៌មាន Skynews ចេញផ្សាយមុននេះបន្តិច នាយប់ជ្រៅឆ្លងចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ។

លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស នឹងក្លាយជាមេដឹកនាំបរទេសទីមួយ ដែលជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅសេតវិមាន​ បន្ទាប់ពីលោកស្បថចូលកាន់តំណែង។

លោក ដូណាល់ ត្រាំ​ ត្រូវបានអ្នករាល់គ្នាដឹងថា មេបក្សប្រឆាំងនៅកម្ពុជាលោក សម រង្ស៊ី និងលោក អៀ សុផល សាស្ត្រាចារ្យរងជំនាញខាងការទូត នៅមហាវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក ហៅថា ជាជនផ្តាច់ការ និងជាមនុស្សអវិជ្ជា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី២០ ខែមករា (ម៉ោងនៅអាមេរិក) ត្រូវនឹងម៉ោង១២យប់ឈានចូលថ្ងៃទី២១ ខែមករា។

លោក ដូណាល់ ត្រាំ បានស្បថនៅចំពោះមុខប្រជាជនអាមេរិកថា៖ «ខ្ញុំ ដូណាល់ ចន ត្រាំ សូមស្បថយ៉ាងអង់អាចថា ខ្ញុំនឹងប្រតិបត្តិយ៉ាងស្មោះត្រង់ ក្នុងតំណែងជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក និងប្រឹងប្រែងឲ្យអស់​ពីសមត្ថភាព​ដើម្បី អភិរក្សា ថែរក្សា និងការពាររដ្ឋធម្មនុញ្ញ នៃសហរដ្ឋអាមេរិក ដូច្នេះសូមព្រះប្រទានពរ»

គួរបញ្ជាក់ថា ក្រោយពីលោក ដូណាល់ ត្រាំ បានចូលទៅក្នុងការិយាល័យប្រធានាធិបតីក្នុងសេតវិមាន រឿងដំបូងដែលលោកបានធ្វើនោះ គឺការចុះហត្ថលេខា​បង្គាប់ឲ្យលុបចោលកម្មវិធី ObamaCare ហើយបន្ទាប់​មកក៏មានការតែងតាំងមន្ត្រីរដ្ឋាភិបាលសំខាន់ៗ៕