(CNN)៖ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ត្រូវការមន្ត្រីជាច្រើនរូបដើម្បីមកកាន់ដំណែងប្រមាណ៤,០០០កន្លែង ក្នុងនោះរួមទាំងដំណែង សំខាន់ៗក្នុងជួររដ្ឋាភិបាលអាមេរិកផងដែរ។ ក្នុងនាមជាប្រធានាធិបតីម្នាក់ លោកបានតែងតាំងមន្ត្រីក្រោមឱវាទដោយផ្តោតសំខាន់ ទៅលើបទពិសោធន៍ផ្នែកពាណិជ្ជកម្ម ជាជាងផ្តោតទៅលើទៅបទពិសោធន៍ក្នុងការបម្រើរដ្ឋាភិបាល ស្របពេលដែលប្រធានាធិបតីរូបនេះ មានគោលដៅសម្រេចតាមពាក្យសន្យារបស់ខ្លួន គឺធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោនបានប្រសើរជាងមុន។
ខាងក្រោមនេះជាបញ្ជីឈ្មោះមន្ត្រីក្នុងដំណែងសំខាន់ៗ ក្នុងអាណត្តិរបស់លោក Donald Trump៖
* មន្ត្រីប្រចាំសេតវិមាន៖
1. ប្រធានបុគ្គលិក៖ លោក Reince Priebus (ត្រូវបានជ្រើសរើស)
2. ទីប្រឹក្សាសនិ្តសុខជាតិ៖ លោក Michael Flynn (ត្រូវបានជ្រើសរើស)
3. ប្រធានគមនាគមន៍៖ លោក Jason Miller (ត្រូវបានជ្រើសរើស)
4. រដ្ឋមន្រ្តីក្រសួងសារព័ត៌មាន៖ លោក Sean Spicer (ត្រូវបានជ្រើសរើស)
5. ទីប្រឹក្សាជាន់ខ្ពស់៖ លោក Stephen Bannon (ត្រូវបានជ្រើសរើស)
* តំណែងនៅគណៈរដ្ឋមន្ត្រី៖
1. រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ អគ្គបញ្ជាការ James Mattis (ត្រូវបានតែងតាំង)
2. រដ្ឋមន្ត្រីក្រសួងរតនាគារ៖ លោក Steven Mnuchin (ត្រូវបានតែងតាំង)
3. អគ្គរដ្ឋអាជ្ញា៖ លោក Jeff Sessions (ត្រូវបានតែងតាំង)
4. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ លោក Wilbur Ross (ត្រូវបានតែងតាំង)
5. រដ្ឋមន្ត្រីក្រសួងការងារ៖ លោក Andrew Puzder (ត្រូវបានតែងតាំង)
6. រដ្ឋមន្ត្រីក្រសួងអប់រំ៖ លោកស្រី Betsy Devos (ត្រូវបានតែងតាំង)
7. រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសេវាកម្មមនុស្ស៖ លោក Tom Price (ត្រូវបានតែងតាំង)
8. រដ្ឋមន្ត្រីក្រសួងការបរទេស៖ លោក Rex Tillerson (ត្រូវបានតែងតាំង)
9. រដ្ឋមន្ត្រីក្រសួងការពារសន្តិសុខក្នុងផ្ទៃប្រទេស៖ អគ្គបញ្ជាការ John Kelly (ត្រូវបានតែងតាំង)
10. ប្រធានស៊ើបអង្កេតជាតិ៖ លោក Dan Coats (ត្រូវបានតែងតាំង)
11. រដ្ឋមន្ត្រីក្រសួងថាមពល៖ លោក Rick Perry (ត្រូវបានតែងតាំង)
12. រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ក្រុង៖លោក Ben Carson (ត្រូវបានតែងតាំង)
13. រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន៖ លោកស្រី Elain Chao (ត្រូវបានតែងតាំង)
14. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ លោក Ryan Zinke (ត្រូវបានតែងតាំង)
15. រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ លោក Sonny Perdue (ត្រូវបានតែងតាំង)
16. រដ្ឋមន្ត្រីក្រសួងអតីតយុទ្ទជន៖ លោក David Shulkin (ត្រូវបានតែងតាំង)
17. ប្រធានការិយាល័យគ្រប់គ្រងនិងកញ្ចប់ថវិការ(OMB)៖ លោក Mick Mulvaney (ត្រូវបានតែងតាំង)
18. ភ្នាក់ងារការពារបរិស្ថាន៖ លោក Scott Pruitt (ត្រូវបានតែងតាំង)
19. ប្រធានភ្នាក់ងារស៊ើបអង្កេត CIA ៖ លោក Mike Pompeo (ត្រូវបានតែងតាំង)
20. អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ៖ លោកស្រី Nikki Haley (ត្រូវបានតែងតាំង)
21. រដ្ឋបាលគ្រប់គ្រងអាជីវកម្មខា្នតតូច៖ លោកស្រី Linda McMahon (ត្រូវបានតែងតាំង)
22. ដំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក៖ លោក Robert Lighthizer (ត្រូវបានតែងតាំង)
ខាងលើនេះគ្រាន់តែជាបញ្ជីឈ្មោះរបស់មន្ត្រីក្នុងដំណែងសំខាន់ៗប៉ុណ្ណោះដោយក្នុងចំណោមនោះមន្ត្រីប្រចាំសេតវិមានទាំង៥រូប គ្រាន់តែត្រូវបានជ្រើសរើសប៉ុណ្ណោះមិនទាន់ត្រូវបានតែងតាំងឡើយ។
ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកត្រូវការមន្ត្រីជាច្រើនរូបទៀត ដើម្បីកាន់ដំណែងផ្សេងៗជាច្រើនកន្លែងទៀត៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា