(តេហេរ៉ង់)៖ ក្រុមអ្នកពន្លត់អគ្គីភ័យអ៊ីរ៉ង់សរុប ៣០នាក់បានស្លាប់ នៅក្រោមគំនរអគាររលំដោយសារតែ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅលើអគារកម្ពស់ ១៧ជាន់ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ខណៈមនុស្សតែ ៣៨នាក់ប៉ុណ្ណោះដែលបានទទួលរងរបួស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Sky News នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
អគារពាណិជ្ជកម្មឈ្មោះថា Plasco មានកម្ពស់១៧ជាន់ និងស្ថិតក្នុងចំណោមអគារខ្ពស់ដំបូងគេ ដែលត្រូវបានសាងសង់ឡើងនៅក្នុងទីក្រុងតេហេរ៉ង់ ដែលបានបាក់ស្រុតនេះ មុនហេតុការណ៍ដួលរលំបានកើតឡើង អាជ្ញាធរអ៊ីរ៉ង់បានអះអាងថា មនុស្សយ៉ាងតិចចំនួន៣៨នាក់បានទទួលរងរបួសស្នាមដោយសារតែអណ្តាតភ្លើង នៅក្នុងអគារដែលឆាបឆេះតាំងពីពេលព្រឹកព្រហស្បតិ៍៕