(រ៉ូម)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា គ្រោះធម្មជាតិរញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ បានវាយប្រហារចំទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី ហើយការញ័ររញ្ជួយកំរិតបង្គួរនេះបានជះឥទ្ធិពលដល់តំបន់មួយចំនួនទៀតរួមមាន Lazio, Abruzzo, និង Marche ផងដែរ។
គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណជា ១០៖២៥នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅក្នុងទីក្រុងរ៉ូម) ស្ថិតនៅចម្ងាយ ១១១គីឡូម៉ែត្រភាគឦសានទីក្រុងរ៉ូម ជាមួយនឹងជម្រៅដ៏រាក់គឺត្រឹម១០គីឡូម៉ែត្រនៅក្រោមផ្ទៃដីតែប៉ុណ្ណោះ។ ដោយឡែកខណៈពេលភ្លាមៗនេះ ពុំមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ពីទំហំខូចខាត ឬមួយក៏មនុស្សរងគ្រោះនៅឡើយទេ៕