(ហុងកុង)៖ យន្តហោះដឹកទំនិញមួយគ្រឿង ដែលធ្វើដំណើរពីទីក្រុងហុងកុង សំដៅមកកាន់ប្រទេសតួកគីវិញ បានធ្លាក់នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ជាប់ព្រំដែននឹងប្រទេសចិន និងកាហ្សាក់ស្ថាន ដែលយន្តហោះនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនតួកគី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
ការធ្លាក់នេះបានកើតឡើងនៅពេលដែលយន្តហោះ បានព្យាយាមធ្វើការចុះចតនៅព្រលានយន្តហោះរបស់ ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ ព័ត៌មានស្តីពីមនុស្សស្លាប់មិនទាន់មានការបញ្ជាក់នោះទេ ហើយសម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តិចទៀត៕