(អាមេរិក)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានប្រកាសទាមទារឱ្យអគ្គរដ្ឋទូតគ្រប់រូបដែលត្រូវបានតែងតាំងដោយប្រធានាធិបតីកំពុងកាន់ តំណែងលោក Barak Obama ត្រូវលាលែងពីដំណែង និងធ្វើមាតុភូមិនិវត្តន៍ឱ្យបានមុនថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខដែលជាថ្ងៃលោកត្រូវឡើងកាន់តំណែង។
ទូតសហរដ្ឋអាមេរិក មានពីរប្រភេទគឺ៖
ទី១៖ មន្ត្រីទូតដែលបានចូលបំពេញការងារក្រោមដំបូលរបស់ក្រសួងការបរទេស ដែលក្នុងនោះបច្ចុប្បន្នមានចំនួន៦៩.៧% មានឈ្មោះថា «Career Diplomat»។
ទី២៖ មន្រ្តីទូតចំនួនប្រមាណ២៨.៥%ផ្សេងទៀត ត្រូវបានជ្រើសរើសមកពីស្ថាប័នផ្សេងៗតែងតាំងដោយប្រធានាធិបតីដែលគេហៅជា «ទូតតែងតាំងក្នុងកូតានយោបាយ» ឈ្មោះជាភាសាអង់គ្លេសថា «Political Appointee» នឹងត្រូវលាលែងពីតំណែង នៅមុនថ្ងៃឡើងកាន់អំណាចរបស់លោក Donald Trump។
ឈ្មោះទូតអាមេរិកប្រចំាប្រទេសនិមួយៗដែលត្រូវលាលែង នឹងចេញផ្សាយនៅពេលល្ងាចនេះ៕