(ហ្សាការតា)៖ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ដ៏កក្រើក ៧.៣រ៉ិចទ័របានវាយប្រហារចំកណ្តាលសមុទ្រ Celebes រវាងប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ប៉ុន្តែប្រភពព័ត៌មានដដែលបានបញ្ជាក់ថាគ្រោះធម្មជាតិនេះ មិនបានបណ្តាលឲ្យមាន ការខូចខាត ជនគ្រោះរងគ្រោះ ឬរលកយក្សស៊ូណាមិនោះឡើយ។
គួរបញ្ជាក់ថាគ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅវេលាម៉ោង ១៣៖១៣នាទីរសៀលថ្ងៃអង្គារនេះ (ម៉ោងក្នុងរដ្ឋធានីហ្សាការតា) ដោយចំណុចរំញ័ររបស់វាស្ថិតនៅប្រមាណជា ៣២២គីឡូម៉ែត្រភាគខាងជើងឈាងខាងលិចនៃប្រជុំកោះ Sangihe ជាមួយនឹងជម្រៅ៦១៧គីឡូម៉ែត្រពីក្រោមបាតសមុទ្រ៕