(ហ្សាការតា)៖ គ្រោះធម្មជាតិរញ្ជួយដីដ៏កក្រើកកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី ដែលគេមិនទាន់ទទួលបានសេចក្តីរាយការណ៍ណាមួយអំពីការអាចកើតមានរលកយក្សស៊ូណាមិ និងការខូចខាតជារួមនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីបាតសមុទ្រដ៏កក្រើកខាងលើនេះ ស្ថិតនៅតំបន់ដែនសមុទ្រ Celebes រវាងប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលវាបានញ័រចេញពីក្នុងជម្រៅដី ៦១៧គីឡូម៉ែត្រ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕