(ហៃទី)៖ មនុស្សយ៉ាងតិច ២០នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបានទទួលរងរបួសនៅពេល ដែលរថយន្តកាម៉ីញ៉ុងមួយគ្រឿងបានជ្រុល ទៅបុកនឹងរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀត នៅឯតំបន់ភ្នំភាគខាងជើងនៃប្រទេសហៃទី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថារថយន្តក្រុងខាងលើផ្ទុកទៅដោយមនុស្សជាច្រើននាក់ ហើយអ្នកដែលបានទទួលរងរបួស ខ្លះស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំងមែនទែន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីជួយសង្រ្គោះជីវិតនិងព្យាបាល។ កត្តាដែលបានបង្កឲ្យគ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះកើតឡើង កំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេត៕