(ហ្ស៊េរុយសាឡឹម)៖ យ៉ាងហោចណាស់មនុស្ស ០៤នាក់ស្លាប់ និង ១៥នាក់បានទទួលរងរបួសធ្ងន់ និងស្រាលដោយសារតែរថយន្តដឹកទំនិញមួយគ្រឿង បានបោលសម្រុកចូលហ្វូងមនុស្សម្នា ដែលកំពុងធ្វើដំណើរយ៉ាងកកកុញនៅតាមដងផ្លូវមួយ នៃទីក្រុងហ្ស៊េរុយសាឡឹម នៃប្រទេសអ៉ីស្រាអែល និងបានបង្ខំឲ្យប៉ូលិសចាត់វិធានការបាញ់សម្លាប់ជនបង្កនោះចោលភ្លាមៗ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧។
ប៉ូលិសអ៉ីស្រាអែល នៅតំណាក់កាលដំបូងបានកំណត់តែម្តងថា វាជាអំពើភេរវកម្ម។ ព័ត៌មានលម្អិតនឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕