(កាណាដា)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០១៧បានឲ្យដឹងថា គ្រោះធម្មជាតិរញ្ជួយដីកំរិត ៥.៥រ៉ិចទ័រដ៏កក្រើកមួយ បានវាយប្រហារតំបន់ឆ្នេរភាគខាងលិចនៃទីក្រុង Port Hardy ប្រទេសកាណាដា នាវេលាម៉ោង ០៣៖១៤នាទីព្រឹកថ្ងៃសៅរ៍ (ម៉ោងនៅប្រទេសកាណាដា)។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានបញ្ជាក់ទៀតថា ចំណុចរំញ័ររបស់គ្រោះមហន្តរាយធម្មជាតិខាងលើមានជម្រៅ ១១គីឡូម៉ែត្រ ខណៈពេលនេះពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាមួយឡើយ ហើយគ្រោះរញ្ជួយដីនេះក៏ទំនងមិនបានបង្កជារលកយក្សស៊ូណាមិផងដែរ៕