(អ៊ីស្តង់ប៊ុល)៖ ឧបនាយករដ្ឋមន្រ្តីប្រទេសតួកគី បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្មាន់កាំភ្លើងដែលបានបើកការវាយប្រហារដោយបាញ់សម្លាប់មនុស្សចំនួន ៣៩នាក់ក្នុងក្លឹបកម្សាន្តពេលរាត្រីមួយកន្លែងនៅទីក្រុងអ៊ីស្តង់ប៊ុល នាយប់ថ្ងៃឆ្លងឆ្នាំសកលអាចជាជនជាតិដើមភាគតិចមួយក្រុមមានឈ្មោះថា «អ៊ុយហ្គឺ (Uyghurs)»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឧបនាយករដ្ឋមន្រ្តីតួកគីលោក Veysi Kaynak បានអះអាងដូច្នេះថា «ភេរវករនៃអំពើរដ៏ឃោរឃៅនេះប្រហែលជាជនជាតិភាគតិចអៃហឺ»។
គួរបញ្ជាក់ដែរថា ក្លឹបកម្សាន្តពេលរាត្រីលំដាប់ខ្ពស់ឈ្មោះថា Reina បានទទួលរងការវាយប្រហារនៅអំឡុងឱកាសអបអរថ្ងៃឆ្លងឆ្នាំសកល ពីសំណាក់បុរសម្នាក់ប្រដាប់ទៅដោយកាំភ្លើងរះមួយដើម ហើយជនបរទេសយ៉ាងហោចណាស់ចំនួន ២០នាក់ស្ថិតនៅក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត និងមនុស្សដល់ទៅជិត ៧០នាក់បានរងរបួស។ ចំណែកឯក្រុមភេរវករដែលនៅពីក្រោយករណីនេះគឺក្រុមសកម្មប្រយុទ្ធ ISIS៕