(ញូយ៉ក)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរ នៃខ្សែរថភ្លើងឈ្មោះ Long Island Railroad (LIRR) បានរអិល ធ្លាក់ផ្លូវនៅថ្ងៃពុធនេះ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៧នាក់ រងរបួសតែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្ដិចនាយប់ថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។
យោងតាមក្រុមអ្នកភ្នាក់ងារពន្លត់អគ្គិភ័យនៅក្នុងរថភ្លើងដឹកអ្នកដំណើរ LIRR បានរអិលធ្លាក់ផ្លូវនៅម៉ោងប្រមាណជា ៨៖៣០នាទីព្រឹក (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) នៅឯតំបន់ Brooklyn នៃទីក្រុងញូយ៉ក ខណៈមូលហេតុនៃគ្រោះថ្នាក់នេះពុំទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ៕