(ញូដេលី)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៥.៣រ៉ិចទ័របានវាយប្រហារតំបន់ព្រំដែនរបស់ប្រទេសឥណ្ឌា ជាមួយនឹងប្រទសបង់ក្លាដែស នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារនេះ និងបានបង្កជាការញាប់ញ័រដល់រដ្ឋធានីដាកា របស់ប្រទេសបង់ក្លាដែសឯណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាភ្លាមៗបែបនេះគេនៅមិនទាន់ទទួលបានព័ត៌មានពីការខូចខាត ឬក៏អាចមានមនុស្សរងគ្រោះនៅក្នុងការរញ្ជួយដីផែនដីខាងលើនេះឡើយ។ សម្រាប់ព័ត៌មានបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តិចទៀតនេះ៕