(ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីលបានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦០នាក់ហើយនៅក្នុងការប៉ះទង្គិចគ្នាដ៏សាហាវរវាងក្រុមបងធំនៅពន្ធនាគារមួយកន្លែងស្ថិតក្នុងទីក្រុង Manaus នៃរដ្ឋ Amazon។ នេះបើតាមស្ថានីយ៍ទូរទស្សន៍ Globo TV network ដែលចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានចិនសិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។
ថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ Globo TV network ប្រធានសន្តិសុខនៃរដ្ឋ Amazon លោក Sergio Fontes បានឱ្យដឹងថាលោកមានការបារម្ភដោយខ្លាចក្រែងចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ខណៈអាជ្ញាធរសន្និដ្ឋានថាការប៉ះទង្គិចដែលបានកើតឡើងនៅថ្ងៃចន្ទ គឺអាចបង្កឡើងដោយសារជម្លោះរវាងក្រុមបងធំនៅក្នុងពន្ធនាគារ Manaus។
គួរបញ្ជាក់ថាក្រុមអង្គការឃ្លំាមើលសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់បានរិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងប្រព័ន្ធពន្ធនាគាររបស់អាជ្ញាធរប្រេស៊ីល ដែលជារឿយៗតែងតែបណ្តែតបណ្ដោយឱ្យរឿងបែបនេះកើតឡើង៕