(ហ្សាការតា)៖ ករណីអគ្គីភ័យដ៏សន្ធោសន្ធៅ ដែលបានឆាបឆេះលើសាឡង់ដឹកអ្នកដំណើរជាង ២០០នាក់ នៅក្បែរទីក្រុងហ្សាការតាភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីនោះ បានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ២៣នាក់ ខណៈ២០នាក់ទៀតរងរបួសធ្ងន់និងស្រាល ហើយ១៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដោយសារតែពួកគេបានលោតចូលទៅក្នុងទឹកសមុទ្រ នៅពេលមានករណីអគ្គីភ័យផ្ទុះឡើង។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាសាឡង់ដ៏ធំខាងលើនេះ ដឹកអ្នកដំណើរចំនួនជាង ២០០នាក់ពីតំបន់កំពង់ផែ Muara Angke ឆ្ពោះទៅកាន់កោះទេសចរណ៍មួយឈ្មោះ Tidung ដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ ប៉ុន្តែពេលដល់តំបន់ឈូងសមុទ្រទីក្រុងហ្សាការតា វាក៏បានឆាបឆេះបង្កជាចលាចលដូចខាងលើនេះតែម្តង។ មន្ត្រីផ្នែកសង្គ្រោះក្នុងតំបន់លោក Doni Pratama បានប្រាប់ស៊ិនហួរតាមទូរស័ព្ទថា «យើងកំពុងតែរុករកមនុស្សបាត់ខ្លួន នៅក្នុងទឹកសមុទ្រនៅជុំវិញតំបន់ដែលកើតហេតុតែម្តង»។
គួរបញ្ជាក់ថានាពេលកើតហេតុភ្លាមៗសារព័ត៌មាននៅក្នុងប្រទេសតួកគីផ្ទាល់ បានចេញផ្សាយថាខ្មាន់កាំភ្លើងខាងលើដែលមានសម្លៀកបំពាក់ជាតាណូអែល ត្រូវបានបាញ់សម្លាប់នៅហ្នឹងកន្លែងតែម្តង ប៉ុន្តែនាព្រឹកថ្ងៃចន្ទនេះនាយករដ្ឋមន្រ្តីតួកគីលោក Binali Yildirim បានគូសបញ្ជាក់សាជាថ្មីម្តងទៀតថា ជនដៃដល់នៅរស់រានមានជីវិតនៅឡើយទេ ហើយក៏មិនបានស្លៀកខោអាវតាណូអែលដូចការលើកឡើងនោះដែរ បន្ទាប់ពីបានរត់គេចខ្លួនចេញពីក្លឹបកម្សាន្ត Reina នៅក្នុងខណៈពេលដែលភាពចលាចលបានផ្ទុះឡើង ហើយពេលនេះកម្លាំងប៉ូលិសបាន និងកំពុងដឹកនាំប្រតិបត្តិការដើម្បីតាមចាប់ខ្លួនជនរូបនោះ៕