(សេអ៊ូល)៖ មេដឹកនាំកំពូលផុតលេខរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអះអាងថា ប្រទេសរបស់លោកកំពុងខិតកាន់តែជិតនៃការធ្វើតេស្ត គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចមានលទ្ធភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរហើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៦។
ការលើកឡើងរបស់ គីម ខាងលើនេះធ្វើឡើងនៅក្នុងសារទៅកាន់ប្រជាជាតិ នៅថ្ងៃឆ្លងឆ្នាំសកល ដោយនៅក្នុងនោះគឺកូរ៉េខាងជើង បានធ្វើការអួតអាងអំពីអានុភាពនៃគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ដែលនឹងអាចយកមកធ្វើតេស្តនៅដើមឆ្នាំ២០១៧នេះ។ នេះបើតាមការលើកឡើង ពីក្រុមអ្នកអង្កេតស្ថានការណ៍នៅកូរ៉េខាងជើង។
គួរបញ្ជាក់ថាទីក្រុងព្យុងយ៉ាងបានធ្វើតេស្តសាកល្បងគ្រាប់បែក នុយក្លេអ៊ែរ ចំនួនពីរលើកកាលពីឆ្នាំ២០១៦ ហើយក្នុងនោះក៏រួមមានទាំងគ្រាប់បែកអ៊ីដ្រូសែនដ៏ខ្លាំងក្លាបំផុងផងដែរ។ បណ្តាប្រទេសនានា ដែលមានទំនោរប្រឆាំងកូរ៉េខាងជើងដូចជា កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ជាដើមបានបង្ហាញក្តីព្រួយបារម្ភថា សមត្ថភាពនុយក្លេអ៊ែរកូរ៉េខាងជើង នឹងកាន់តែវិវឌ្ឍន៍ទៅមុខខ្លាំងក្លាជាងនេះទៀត ប្រសិនបើពិភពលោកមិនអាចចាត់វិធានការ ប្រកបដោយប្រសិទ្ធភាពណាមួយ៕