Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លិចសាឡង់ដឹកមនុស្ស ១០០នាក់នៅឥណ្ឌូណេស៊ី, ១០នាក់ស្លាប់ និងជាច្រើននាក់ទៀតជួយសង្គ្រោះទាន់

01-01-2017 15:00

(ហ្សាការតា)៖ សាឡង់ដឹកដំណើរ ១០០នាក់នៅឥណ្ឌូណេស៊ីក្នុងថ្ងៃទី១ នៃឆ្នាំ២០១៧នេះ បាន​បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ និង៩០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់ពេល ប៉ុន្តែ​ពួកគេ​​មួយចំនួនបានទទួលរងរបួស។ នេះបើតាម​ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នៅមុននេះបន្តិច​នារសៀលថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

លោក Doni Pratama សមាជិកក្រុមសង្គ្រោះឥណ្ឌូណេស៊ីខាងលើនេះ បានប្រាប់ស៊ិនហួរ យ៉ាង​ដូច្នេះថា «យើងបានស្រង់ និងវេចខ្ចប់សាកសពចំនួន ១០នាក់រួចរាល់ហើយ ដើម្បីយកទៅមន្ទីរ​តម្កល់សាកសពរង់ចាំសាច់ញាតិមកយក ខណៈក្រុមសង្គ្រោះកំពុងព្យាយាមសង្គ្រោះអ្នករងរបួស​រាប់​សិបនាក់ផ្សេងទៀត»។

គួរបញ្ជាក់ថាសាឡង់ខាងលើនេះ ដឹកអ្នកដំណើរសរុប ១០០នាក់ ជារបស់ក្រុមហ៊ុន Zahro Express បានគ្រោងធ្វើដំណើរពីកំពុងផែ Muara Angke ឆ្ពោះទៅកោះ Tidung ប៉ុន្តែពេលមកដល់ឈូង​សមុទ្រ​នៃទីក្រុងហ្សាការតា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី វាក៏បានឆាបឆេះដល់ថ្នាក់លិចតែម្តង នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករានេះ៕