(អ៊ីស្តង់ប៊ុល)៖ ការវាយប្រហារដោយខ្មាន់កាំភ្លើង បន្លំខ្លួនជាតាណូអែល ដែលបានបាញ់រះនៅក្នុងក្លឹបកម្សាន្ត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅកណ្តាលយប់ថ្ងៃឆ្លងឆ្នាំសកលនោះ បានបណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៣៩នាក់ហើយ ខណៈជិត ៤០នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧។
ការវាយប្រហារបានកើតឡើងនៅវេលាម៉ោង ១៖៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី០១ ខែមករា តែម្តង ដោយប៉ូលិសបានបាញ់សម្លាប់ខ្មាន់កាំភ្លើង នៅហ្នឹងកន្លែងតែម្តង បន្ទាប់ពីរូបគេបានបាញ់រះក្នុងក្លឹបកម្សាន្តមួយឈ្មោះ Reina នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ រហូតមកដល់ពេលនេះគេ នៅតែបន្ទាន់អាចបង្ហើបអត្តសញ្ញាណរបស់ ខ្មាន់កាំភ្លើង និងក្រុមភេរវករដែលស្ថិតនៅពីក្រោយ ការវាយប្រហារនោះដរដែល៕