(បាងកក)៖ ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រថៃឡង់ដ៍ ព្រះបាទ មហា វិច្ឆិរាឡុងកន នៅក្នុងឱកាសឈានចូលឆ្នាំសកល ២០១៧ នេះបានចេញសេចក្តីថ្លែងការណ៍ជាលើកដំបូង ដោយក្នុងនោះព្រះអង្គបានអំពាវនាវឲ្យមានការរួបរួមជាតិជាធ្លុងមួយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី Reuters នាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ការបង្ហាញវត្តមាន ឬសេចក្តីការណ៍របស់ព្រះមហាក្សត្រថៃ តែងតែទទួលលបានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់បំផុត ពីប្រជានុរាស្ត្រដោយសារតែជារឿងដ៏កំរ ហើយនៅយប់ថ្ងៃសៅរ៍ ទី៣១ ខែធ្នូ វាទើបតែលើកទីពីរប៉ុណ្ណោះដែលព្រះមហាក្សត្រថ្មីអង្គនេះ ចេញសេចក្តីថ្លែការណ៍ចាប់តាំងពីទ្រង់ បានឡើងគ្រងរាជ្យ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ។
សម្រាប់ព្រះបាទ មហា វិច្ឆិរាឡុងកន មិនទាន់បានកសាងស្នាដៃអ្វីដ៏គួរឲ្យកត់សម្គាល់នៅឡើយទេ ប៉ុន្តែព្រះបិតារបស់ព្រអង្គដែលបានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា នោះបានសោយសុខរួចទៅហើយចំពោះកេរ្តិ៍ឈ្មោះដ៏ល្បាញល្បីជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិថៃ។ ទោះបីជាបែបនេះក្តីព្រះមហាក្សត្រថ្មីអង្គនេះ មិនទាន់រៀបចំពិធីឡើងគ្រងរាជ្យសម្បត្តិទៅតាមប្រពៃណី ឲ្យបានអធិកអធមនៅឡើយទេ ដោយត្រូវរង់ចាំការកាន់ទុក្ខឲ្យគ្រប់មួយឆ្នាំសិន៕