(ហ្គាតេម៉ាឡា)៖ ស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំ នៅប្រទេសហ្គាតេម៉ាឡា ដែលស្ថិតនៅតំបន់អាមេរិកកណ្តាលនោះ បានបិទទ្វារមិនដំណើរការជាបណ្តោះអាសន្នសិន បន្ទាប់ពីស្ថានទូតបានទទួលការព្រមាននិងគំរាម។ នេះបើតាមសម្តីអ្នកតំណាងរបស់ស្ថានទូត ដោយមិនបានផ្តល់ឲ្យនូវព័ត៌មានលម្អិតវែងឆ្ងាយឡើយនោះ ហើយត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦។
ស្ថានទូតខាងលើបានឲ្យដឹងតាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួនថាស្ថានទូត បានបិទទ្វារនៅវេលាម៉ោង១១៖០០នាទីព្រឹកថ្ងៃសុក្រ (ម៉ោងនៅក្នុងប្រទេសហ្គាតេម៉ាឡា) ដែលទង្វើនេះគឺឆាប់ជាងការគ្រោងទុក ហើយនឹងបើកប្រតិបត្តិការសាជាថ្មីឡើងវិញនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧។
អ្នកតំណាងស្ថានទូតអាមេរិក ដែលបដិសេធមិនបញ្ចេញអត្តសញ្ញាណ បាននិយាយដូច្នេះថា «អ្វីៗស្ថិតនៅក្នុងសភាល្អជាធម្មតា ហើយគ្មានបញ្ហាធ្ងន់ធ្ងរអ្វីបានកើតឡើងឡើយ ដោយពួកយើងគ្រាន់តែចាត់វិធាន តឹងតែងចំពោះសន្តិសុខក៏ដូចជាសុវត្ថិភាព របស់បុគ្គលិកយើង និងអ្នកដែលធ្វើដំណើរទៅកាន់ស្ថានទូតប៉ុណ្ណោះ»៕