Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ពិតជាមិនធម្មតា​មែន! រុស្ស៊ីនឹង​ប្រកាសបណ្តេញ​មន្ត្រីទូត​អាមេរិក ៣៥រូបចេញ​ពីប្រទេស ជាការសងសឹក!

30-12-2016 17:57

(មូស្គូ)៖ ជាការឆ្លើយតបទៅនឹងទង្វើរបស់រដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា ជិតផុតអាណត្តិដែលបាន​បណ្តេញមន្ត្រីទូត និងមន្ត្រីពាក់ព័ន្ធរបស់រុស្ស៊ីចំនួន ៣៥រូបទាំងកម្រោលចេញពីទឹកដីអាមេរិកនោះ ប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថានឹង​សម្រេចចេញនូវវិធានការតបត ដោយនឹង​ប្រកាសបណ្តេញ​មន្ត្រីទូតអាមេរិកសរុប ៣៥រូបចេញពីទឹកដីរុស្ស៊ីវិញ។ នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នាល្ងាច​ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។

ព័ត៌មានលម្អិត​នឹងមានការ​ចេញផ្សាយ នាពេលបន្តិច​ទៀតនេះ៕