(ហាណូយ)៖ នាយកដ្ឋានជលផលវៀតណាម (DoF) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសវៀតណាមបានកំណត់គោលដៅថានឹងរកចំណូលឲ្យបានចំនួន ៧.១ពាន់លានសហរដ្ឋអាមេរិកពីវិស័យនាំចេញអាហារសមុទ្រនៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។
ការប្តេជ្ញាខាងលើនេះត្រូវបានធ្វើឡើងដោយលោក Ngyen Ngoc Oai អនុប្រធាននៃ DoF នៅសន្និសីទសារព័ត៌មានមួយនៅក្នុងរដ្ឋធានីហាណូយ ដើម្បីរៀបចំការងារទុកអនុវត្តន៍សម្រាប់ឆ្នាំ២០១៧។ ក្រៅពីនេះប្រទេសវៀតណាមកំពុងតែខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យទិន្នផលសរុបនៃអាហារសមុទ្រកើនដល់ ៦.៨៥លានតោននាឆ្នាំក្រោយផងដែរ។
គួរបញ្ជាក់ថាបើយោងតាមនាយកដ្ឋានខាងលើដដែល នៅក្នុងឆ្នាំ២០១៦នេះ វៀតណាមរកថវិកាបានប្រមាណជិត ៧ពាន់លានដុល្លារអាមេរិកពីការនាំចេញអាហារសមុទ្រហើយមានទិន្នផលសរុបមានចំនួន ៦.៧លានតោន៕