(រុស្ស៊ី)៖ យន្តហោះយោធារុស្ស៊ី TU-154 Tupolev ដែលមានផ្ទុកមនុស្ស៩២នាក់ បានធ្លាក់នៅក្នុងសមុទ្រខ្មៅ ក្នុងពេលធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដើម្បីអបអរសាទរពិធីបុណ្យណូអែល និងឆ្លងឆ្នាំសកល ដែលបណ្តាលឱ្យមនុស្សទាំងអស់នៅលើយន្តហោះត្រូវបាត់បង់ជីវិត កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ ដោយឡែកគិតមកទល់នឹងពេលនេះមានសាកសពមនុស្ស១៩នាក់ហើយ ត្រូវបានគេស្រង់ចេញពីទឹកសមុទ្រ។
ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ អំពីប្រភេទយន្តហោះខាងលើ៖
* ប្រភេទយន្តហោះ៖ Tupolev Tu-154
* ក្រុមហ៊ុនផលិត៖ Tupolev របស់សហភាពសូវៀត ឬរុស្ស៊ី
* ហោះហើរសាកល្បងលើកដំបូង៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៦៨
* ហោះបង្ហាញជាសាធារណៈ៖ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ១៩៧២
* ការប្រើប្រាស់ជាលើកដំបូងជា៖ យន្តហោះទ័ពអាកាស
* ឆ្នាំនៃការផលិត៖ ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ២០១៣
* ចំនួននៃការផលិត៖ ១០២៦គ្រឿង
* តម្លៃ៤៥លានដុល្លារក្នុងមួយគ្រឿង
យន្តហោះ Tupolev Tu-154 នេះ ជាយន្តហោះម៉ាស៊ីនបី ជាប្រភេទយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ខ្នាតតូច ត្រូវបានរៀបប្លង់រចនាឡើង ក្នុងអំឡុងពាក់កណ្តាលទសវត្សរ៍១៩៦០ ដោយក្រុមហ៊ុនរុស្ស៊ី Tupolev។
វាជាប្រភេទយន្តហោះសម្រាប់ដាក់ឱ្យប្រើប្រាស់នៅសហភាពសូវៀត និងក្រោយមកជារបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី អស់រយៈពេលជាច្រើនទសវត្សរ៍ ដោយអ្នកដំណើរជាងពាក់កណ្តាលនៅរុស្ស៊ី សុទ្ធតែធ្លាប់ធ្វើដំណើរតាមយន្តហោះប្រភេទនេះដោយក្រុមហ៊ុន Aeroflot និងសាខារបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ។
យន្តហោះប្រភេទនេះបានដឹកនាំអ្នកដំណើរ១៣៧,៥លាននាក់ក្នុងមួយឆ្នាំ។ បច្ចុប្បន្នយន្តនេះ នៅតែបន្តជាយន្តហោះដឹកអ្នកដំណើរក្នុងស្រុក ស្របតាមស្តង់ដាក្នុងស្រុករបស់ប្រទេស រុស្ស៊ី ឬសហភាពសូវៀត រហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០។
មធ្យោបាយដឹកជញ្ជូនរបស់ទ័ពអាកាសនៃប្រទេសមួយចំនអាំចហោះបានក្នុងចំណាំាយផ្លូវ ចម្ងាយប្រហែល៩៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្តហោះTu-154 ត្រូវបានគេចាត់ទុកជាយន្តហោះស៊ីវិលលឿនជាងគេក្នុងការហោះហើរបានចម្ងាយចន្លោះចាប់ពី ៥២៨០គីឡូម៉ែត្រ។
វាមានសមត្ថភាពរត់នៅលើផ្លូវមិនទាន់ចាក់កៅស៊ូ និងផ្លូវក្រួស។ វាត្រូវបានគេប្រើប្រាស់វាក្នុងតំបន់ភាគខាងកើត និងភាគខាងជើងនៃប្រទេស រុស្ស៊ី ដែលមានលក្ខណៈត្រជាក់ខ្លាំង ដែលនៅទីនោះ យន្តហោះមួយចំនួនដំណើរការបានឡើយ។
យន្តហោះត្រូវបានរចនាឡើងសម្រាប់ការហោះហើរបានត្រឹមរយៈពេល៤៥.០០០ម៉ោង ប៉ុន្តែអាចកើនដល់៨០.០០០ម៉ោង បន្ទាប់ពីការអភិវឌ្ឍន៍បន្ថែម ដោយត្រូវបានគេរំពឹងថា អាចប្រើប្រាស់បានរហូតដល់ឆ្នាំ២០១៦នេះ។ យ៉ាងនេះក្តីដោយសារសម្លេងរំខានបណ្តាលមកពីភាពចំណាស់របស់យន្តហោះនេះ បណ្តាលឱ្យវាត្រូវបានហាមឃាត់ មិនឱ្យហោះហើរទៅកាន់តំបន់ភាគខាងលិចនៃអឺរ៉ុប និងតំបន់ផ្សេងៗទៀត។
កាលពីខែមករា ឆ្នាំ២០១០កន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី បានប្រកាសពីការឈប់ប្រើប្រាស់យន្តហោះ Tu-154 របស់ កងនាវារបស់ខ្លួន បន្ទាប់ពីធ្លាក់បាន ហោះហើរអស់រយៈពេល៤០ឆ្នាំ ជាមួយនឹងយន្តហោះដែលមានជើងហោះហើរលេខ៧៣៦ ចេញពីតំបន់ Ekaterinburg ទៅក្រុង តូត្យូ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៦៨មក ហេតុការណ៍ធ្លាក់យន្តហោះពាក់ព័ន្ធនឹងយន្តហោះ Tu-154 រហូតដល់៣៩លើក៕