(ហូជីមិញ)៖ រដ្ឋាភិបាលវៀតណាម បានព្រមព្រៀងនៅក្នុងគោលការណ៍ ដើម្បីសាងសង់ផ្សារទំនើបក្រោមដីមួយ នៅទីក្រុង Ho Chi Minh ជាមួយនឹងការវិនិយោគ ប្រមាណ៣១៤លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។
ជាមួយនឹងទំហំ ៤៥,០០០ម៉ែត្រការ៉េ ផ្សារទំនើបទទឹងប្រវែង៩០ម៉ែត្រ និងបណ្តោយ៥០០ម៉ែត្រនេះ នឹងជាផ្សារទំនើបក្រោមដីធំជាងគេបំផុត នៅក្នុងប្រទេសវៀតណាម ជាមួយនឹងជម្រៅ៣ម៉ែត្រនៅក្រោមដី។
គម្រោងនេះ មានការចូលរួមវិនិយោគតែមួយប៉ុណ្ណោះ គឺវិនិយោគិនមកពីជប៉ុន ជាមួយនឹងថវិកា៣០ភាគរយ នៃគម្រោង ហើយថវិកានៅសេសសល់ផ្សេងទៀត នឹងជាការចំណាយដោយរដ្ឋាភិបាលវៀតណាម៕