BREAKING NEWS: រលកយក្សស៊ូណាមិត្រូវបានគេរាយការណ៍ ក្រោយគ្រោះរញ្ជួដីកំរិត ៧.៧ រិចទ័រវាយប្រហារ តំបន់ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសឈីលី
25-12-2016 22:00
(ឈីលី)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយមានកំរិត ៧.៧ រិចទ័រ បានវាយប្រហារមកលើតំបន់ឆ្នេរ Puert Quellon នៃ ភាគខាងត្បូង ប្រទេសឈីលីនៅថ្ងៃអាទិត្យនេះ ដោយបណ្ដាលឱ្យមានសញ្ញាអាសន្នពីរលកយក្សស៊ូណាមិផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិច នាយប់ថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ ២០១៦។
យោងតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក គ្រោះរញ្ជួយដីនេះ មានចំណុចរញ្ជួយនៅចំងាយ ២២៥ គីឡូម៉ែត្រ ពីភាគ ខាងលិច តំបន់ឆ្នេរ Puert Quellon និងមានជំរៅរញ្ជួយទៅក្នុងដី ១៥ គីឡូម៉ែត្រ