Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS (Update): យន្តហោះដែលបាត់ខ្លួនត្រូវបានមន្រ្តីរុស្ស៊ីបញ្ជាក់ថា បានធ្លាក់ ហើយបំណែកមួយចំនួនត្រូវបានរកឃើញក្នុងសមុទ្រខ្មៅ (Black Sea)

25-12-2016 13:25

(រុស្ស៊ី)៖ យោងតាមសារព័ត៌មានធំៗរបស់បរទេសចេញផ្សាយ នៅមុន​នេះបន្តិចបានឲ្យដឹងថា យន្តហោះយោធាដែលជាកម្មសិទ្ធិ របស់ក្រសួងការពារជាតិរុស្ស៊ី ដែលបាត់ខ្លួនពីប្រព័ន្ធរ៉ាដានោះ ត្រូវបានមន្រ្តីជាន់ខ្ពស់រុស្ស៊ីបញ្ជាក់ថា បានធ្លាក់ ហើយបំណែកមួយចំនួនរបស់យន្តហោះនោះ ត្រូវបានរកឃើញនៅក្នុងសមុទ្រខ្មៅ (Black Sea)។

យោងតាមសារព័ត៌មាន CNN បានបន្តចេញផ្សាយ Update​ នៅមុននេះបន្តិចបានឲ្យដឹងថា យន្តហោះរបស់ក្រសួងការពារជាតិរុស្ស៊ី (TU-154) ផ្ទុកមនុស្ស៩១នាក់ ក្នុងនោះអ្នកដំណើរ៨៣នាក់ និងសហសេវិក៨នាក់ បានធ្លាក់។

សូមជំរាបថា យន្តហោះដែលធ្លាក់នេះបានហោះចាកចេញពី Black Sea Resort នៅក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី ហើយប៉ុន្មាននាទីក្រោយមកក៏បានបាត់ចេញពីប្រព័ន្ធរ៉ាដា ប៉ុន្តែនៅពេលនេះមន្រ្តីការពាររបស់រុស្ស៊ីបានបញ្ជាក់ថា បានធ្លាក់ហើយបំណែកមួយចំនួនត្រូវបានរកឃើញនៅក្នុងសមុទ្រខ្មៅ៕