Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS (Update): យន្តហោះរបស់ក្រសួងការពារជាតិរុស្ស៊ី ផ្ទុកមនុស្ស៩១នាក់ដែលបាត់ពីប្រព័ន្ធរ៉ាដា ទំនងជាអាចធ្លាក់បុកជាមួយភ្នំ

25-12-2016 12:49

(រុស្ស៊ី)៖ យោងតាមសារព័ត៌មាន CNN បានបន្តចេញផ្សាយ Update​ នៅមុននេះបន្តិចបានឲ្យដឹងថា យន្តហោះរបស់ក្រសួងការពារជាតិរុស្ស៊ី (TU-154) ផ្ទុកមនុស្ស៩១នាក់ ក្នុងនោះអ្នកដំណើរ៨៣នាក់ និងសហសេវិក៨នាក់ ទំនងជាធ្លាក់បុកជាមួយភ្នំ នៅតំបន់ Krasnodar Krai ប្រទេសរុស្ស៊ី នេះបើយោងតាមសម្តីរបស់មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិរុស្ស៊ី។

ព័ត៌មានរុស្ស៊ីមុនបានផ្សាយថា យន្តហោះដែលបាត់នេះផ្ទុកមនុស្ស៧០នាក់ ប៉ុន្តែនៅពេលនេះត្រូវបាន Update ថ្មីគឺផ្ទុកដោយមនុស្សសរុបចំនួន៩១នាក់ ដោយបាត់ចេញពីប្រព័ន្ធរ៉ាដា បន្ទាប់ពីហោះចាកចេញពី Black Sea Resort នៅក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី ហើយប៉ុន្មាននាទីក្រោយមកក៏បានបាត់ចេញពីប្រព័ន្ធរ៉ាដា ប៉ុន្តែនៅពេលនេះមន្រ្តីការពាររបស់រុស្ស៊ីបានលើកឡើងថា យន្តហោះដែលបាត់នេះទំនងអាចជាធ្លាក់បុកជាមួយភ្នំ៕

សូមរង់ចាំព័ត៌មានបន្ថែម៖