Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស២៧នាក់ស្លាប់ និងជាង៧០នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះឆេះផ្សារលក់កាំជ្រួច នៅប្រទេសម៉ិកស៊ិក (Video inside)

21-12-2016 07:52

(ម៉ិកសិក)៖ មនុស្ស២៧នាក់ស្លាប់ និងជាង៧០នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះឆេះផ្សារលក់កាំជ្រួចមួយកន្លែង ស្ថិតនៅក្រៅទីក្រុងម៉ិកសិក (Mexico) ប្រទេសម៉ិកស៊ិក នេះបើយោងតាមសារព័ត៌មាន ​Reuters ចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ។

ផ្សារផ្ទុះឆេះនេះស្ថិតនៅទីក្រុង Tultepec ដែលមានចំងាយប្រមាណ៣២គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Mexico។

ប៉ូលិសរបស់ម៉ិកសិកបានឲ្យដឹងថា អ្នកស្លាប់និងរបួសអាចមានការកើនឡើងបន្ថែម, ចំណែករថយន្តសង្គ្រោះបន្ទាន់បានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមផងដែរ ក្រោយមានករណីផ្ទុះឆេះ៕