(រុស្ស៊ី)៖ យោងតាមទីភ្នាក់ងារតាមដានភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងនៅមុននេះបន្តិចថា គ្រោះរញ្ជួយដីផែនដីកម្រិតធ្ងន់ ៦.៧រ៉ិចទ័របានវាយប្រហារនៅក្នុងដែនសមុទ្រនៃប្រជុំកោះ សូឡូម៉ុន (Solomon) ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ប៉ុន្តែគេនៅពុំទាន់ទទួលបានព័ត៌មានអំពីការខូចខាត ឬក៏អាចកើតមាននូវរលកយក្សស៊ូណាមិនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី RT នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។
សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តិចទៀត៕