Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះថ្នាក់ដ៏សាហាវសម្លាប់មនុស្ស៩នាក់ និងជាង៥០នាក់រងរបួស នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ដោយរថយន្តធុនធំបើកបុករះ, អាចជាទង្វើភេរវកម្ម ?

20-12-2016 07:42

(អាល្លឺម៉ង់)៖ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះឲ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់ដ៏សាហាវ និងរន្ធត់មួយ ដោយរថយន្តធុនធំបើកបុករះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៩នាក់ និងជាង៥០នាក់រងរបួស នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។

ជុំវិញហេតុការណ៍នេះក្រុមសង្កេតរបស់អាល្លឺម៉ង់ មិនទាន់បញ្ជាក់ថា ជាទង្វើភេរវកម្ម ឬហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅឡើយនោះទេ។