ប្រធានាធិបតីហ្វីលីពីន៖ «ខ្ញុំធ្លាប់បានបាញ់សម្លាប់បុរស៣នាក់ កាលពីខ្ញុំនៅកាន់តំណែងជាអភិបាលក្រុង Davao» (Video inside)
17-12-2016 01:12
(ហ្វីលីពីន)៖ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះថា ប្រធានាធិបតីហ្វីលីពីលោក Rodrigo Duterte បានបញ្ជាក់ថា លោកធ្លាប់បានបាញ់សម្លាប់បុរសចំនួន៣នាក់ កាលពីលោកនៅកាន់តំណែងជាអភិបាលក្រុង Davao ប្រទេសហ្វីលីពីន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន BBC លោកប្រធានាធិបតី Rodrigo Duterte បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បានសម្លាប់មនុស្សប្រុសប្រហែល៣នាក់... ខ្ញុំមិនដឹងថា តើមានមនុស្សប៉ុន្មាននាក់ ត្រូវគ្រាប់កាំភ្លើងរបស់ខ្ញុំទេ។ វាបានកើតឡើងហើយខ្ញុំមិនអាចកុហកអំពីវា»។