Update: គ្រោះរញ្ជួយដីកម្រិត ៥.១រិចទ័រ វាយប្រហារតំបន់ឆ្នេរសមុទ្រ ក្បែរកោះតៃវ៉ាន់
16-12-2016 09:26
(តៃវ៉ាន់)៖ ការិយាល័យឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.១ រិចទ័រ ដែលបានវាយប្រហារមកលើ តំបនឆ្នេរភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ម៉ោងប្រមាណជា ១០៖១៤ នាទីយប់ (ម៉ោងនៅក្នុងតំបន់)គឺ មានចំណុចរញ្ជួយកណ្ដាលស្ថិតចំងាយ ១៧,៧គីឡូម៉ែត្រ ពីភាគឦសានៃ ទីក្រុង Taitung ព្រមទំាងមានជំរៅរញ្ជួយ ១៦,៨គីឡូម៉ែត្រទៅក្នុងដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន People News នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ប្រភពដដែលបានបញ្ជាក់ដែរថា គ្រោះរញ្ជួយដីនេះ ដំបូងឡើយមានកម្លំាងរញ្ជួយ៥.១ រិចទ័រ ប៉ុន្តែក្រោយមកបានធ្លាក់ ចុះមកនៅត្រឹម ៤រិចទ័រ និង៣ រិចទ័រនៅកណ្ដាលទីក្រុង Taitung ខណៈកំរិត២រិចទ័រ ក៏ត្រូវបានគេរាយការណ៍ផងដែរ នៅទីក្រុង Pingtung។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតនិងចំនួនជនរងគ្រោះនៅឡើយទេ។