(សេអ៊ូល)៖ ក្រសួងកសិកម្មកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីសញ្ញាណអាសន្នកំរិតខ្ពស់ជាលើកដំបូងបំផុតពាក់ព័ន្ធនឹងការរីករាលដាលយ៉ាងឆាប់រហ័ស នៃជំងឺគ្រុនផ្ដាសាយបក្សី ព្រមទំាងបានឱ្យដឹងទៀតថា ក្រសួងនឹងការបញ្ជាក់លម្អិតពីវិធានការទប់ស្កាត់បន្ទាប់ពីធ្វើការប្រិក្សាជាមួយក្រសួងពាក់ព័ន្ធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ ២០១៦។
គួរបញ្ជាក់ថាចាប់តាំងពីតាំងករណីផ្ដាសាយបក្សីត្រូវបានគេរាយការណ៍ កាលពីជាងមួយខែមុន ប្រទេសសេដ្ឋកិច្ចធំជាងគេលំដាប់លេខ៤ នៅអាស៊ីមួយនេះបានសម្លាប់សត្វមាន់និងទាសរុប ១២ភាគ នៃសត្វក្នុងស្រុកដើម្បីទប់ស្កាត់ការរីលរាលដាលវីរុសផ្ដាសាយបក្សីជាបន្ទាន់៕