(រ៉ូម)៖ ប្រធានាធិបតីអ៊ីតាលី លោក សឺជីអូ ម៉ាតារ៉ែលឡា (Sergio Mattarella) នៅថ្ងៃអាទិត្យនេះបានប្រកាសតែងតាំងរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក ប៉ាវឡូ ជិនទីឡូនី (Paolo Gentiloni) ឲ្យកាន់តំណែងជានាយករដ្ឋមន្រ្តី ជំនួសលោក ម៉ាតេអូ រ៉េនហ្ស៊ី (Matteo Renzi) លាលែងពីតំណែង នេះបើតាមការចេញផ្សាយរបស់ Reuters នៅយប់ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០១៦។
សូមជំរាបថា នាយករដ្ឋមន្ត្រីអ៊ីតាលី លោក រ៉េនហ្ស៊ី បានសម្រេចចិត្តលាលែងពីតំណែងជាផ្លូវការ កាលពីសប្ដាហ៍មុន ក្រោយពីលោកបានបរាជ័យនៅក្នុងការបោះឆ្នោតប្រជាមតិ ស្ដីពីការធ្វើវិសោតធនកម្មរដ្ឋធម្មនុញ៕