(រ៉ូម)៖ ប្រធានាធិបតីអ៊ីតាលី លោក សឺជីអូ ម៉ាតារ៉ែលឡា (Sergio Mattarella) នៅថ្ងៃអាទិត្យនេះបានកោះអញ្ជើញរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក ប៉ាវឡូ ជិនទីឡូនី (Paolo Gentiloni) មកកាន់វិមានប្រធានាធិបតី ហើយដែលការអញ្ជើញនេះ ត្រូវបានគេជឿជាក់ថា លោកប៉ាវឡូ នឹងត្រូវបានជ្រើសរើសឱ្យកាន់តំណែងជា នាយករដ្ឋមន្ត្រីអ៊ីតាលី ជំនួសលោក ម៉ាតេអូ រ៉េនហ្ស៊ី (Matteo Renzi)។ នេះបើតាមការចេញផ្សាយរបស់ Channel News Asia នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០១៦។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក រ៉េនហ្ស៊ី បានសម្រេចចិត្តលាលែងពីតំណែងជាផ្លូវការ កាលពីសប្ដាហ៍មុន ក្រោយពីលោកបានបរាជ័យនៅក្នុងការបោះឆ្នោតប្រជាមតិ ស្ដីពីការធ្វើវិសោតធនកម្មរដ្ឋធម្មនុញ។ ដូច្នេះបើសិនជាលោក ប៉ាវឡូ ត្រូវបានគេជ្រើសរើសឱ្យកាន់តួនាទីនេះ នោះលោក នឹងចាប់ផ្ដើមប្រឹក្សាជាមួយកម្លំាង នយោបាយធំៗនៅក្នុងប្រទេស ដើម្បី បង្កើតរដ្ឋាភិបាលថ្មីមួយ៕
លោក Paolo Gentiloni