BREAKING NEWS: បំផ្ទុះគ្រាប់បែក២គ្រាប់នៅខាងក្រៅពហុកីឡដ្ឋានបាល់ទាត់ នៅទីក្រុង Istanbul ប្រទេសតួកគី សម្លាប់មនុស្ស១៥នាក់ និង៦៩នាក់រងរបួស
11-12-2016 07:30
(តួកគី)៖ បំផ្ទុះគ្រាប់បែកអត្តឃាតដ៏ខ្លាំងក្លាចំនួន២គ្រាប់ សម្លាប់មនុស្ស១៥នាក់ និង៦៩នាក់រងរបួស នៅខាងក្រៅពហុកីឡដ្ឋានបន្ទាប់ពីប្រកួតបាល់ទាត់ នៅទីក្រុង Istanbul ប្រទេសតួកគី នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ ដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគី។
ករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះគឺដោយប្រើប្រាស់រថយន្ត, ប៉ូលិសតួកគីកំពុងសង្គ្រោះ និងរឹងបណ្តឹងសន្តិសុខ។
ភ្លាមៗមិនទាន់មានក្រុមណាមួយចេញមុខមកអះអាងថា ជាអ្នកនៅពីក្រោយខ្នងករណីបំផ្ទុះនេះ៕