(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Coca Cola ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំជាងគេនៅលើពិភពលោក បានឱ្យដឹងនៅថ្ងៃសុក្រនេះថា នាយកប្រតិបត្តិរបស់ខ្លួនគឺ លោក Muthar Kent បានប្រកាសលាលែងពីតំណែងហើយ ដោយកំណត់យកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ជាថ្ងៃលាលែងពីតំណែងជាផ្លូវការ។ ប៉ុន្តែទន្ទឹមគ្នានោះដែរ ក្រុមហ៊ុន Coca Cola បានអះអាងថាលោក Muthar Kent នឹងនៅតែរក្សាតំណែងជាប្រធានក្រុមប្រឹក្សាភិបាល ខណៈលោក James Quincey នឹងមកអង្គុយកៅអី ជានាយកប្រតិបត្តិថ្មី ជំនួសរូបលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។
សូមជំរាបថា លោក Muthar Kent បានកាន់តួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន Coca Cola ចាប់តាំងពីឆ្នាំ២០០៨៕