(មូស្គូ)៖ ភ្នំភ្លើងមានឈ្មោះថា «Shiveluch» ដែលជាភ្នំភ្លើងសកម្មជាងគេបំផុតស្ថិតនៅភាគខាងជើងបំផុតនៃតំបន់ Kamchtaka ភាគខាងកើតប្រទេសរុស្ស៊ីបានជេះកម្អែលផេះដ៏ក្រាស់ក្រែលឡើងទៅលើផ្ទៃអាកាសដល់ទៅកម្ពស់ជាង ១១,០០០ម៉ែត្រ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់មន្ទីរការពារគ្រោះអាសន្នរុស្ស៊ីប្រចាំនៅតំបន់ Kamchatka ដែលដកស្រង់ដោយសារព័ត៌មាន Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍ខាងលើដដែលបានឲ្យដឹងទៀតថា «កម្ពស់នៃការជេះកម្អែលផេះគឺដល់ទៅ ១១,០០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយភ្នំភ្លើងដ៏ធំនេះផ្ទាល់មានកម្អស់ ៣,២០០ម៉ែត្រ»។ គួរបញ្ជាក់ដែរថា បើយោងតាមអាជ្ញាធរការពារគ្រោះអាសន្នប្រចាំតំបន់ ពុំមានមនុស្សរស់នៅតាមគន្លងផ្លូវរបស់កម្អែល និងផេះដែលបានជេះចេញពីភ្នំភ្លើង Shuveluch នេះឡើយ ហើយប្រជាជនដែលរស់នៅតំបន់ Kamchatka ក៏មិនបានទទួលរងការប៉ះពាល់ពីហេតុការណ៍នេះផងដែរ ខណៈការប្រកាសអាសន្នកម្រិតពណ៌ទឹកក្រូច(កម្រិតធ្ងន់) ត្រូវបានដកចេញ៕