(សូឡូម៉ង់)៖ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ករណីរលកយក្សស៊ូណាមិអាចនឹងកើតឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយទៀត កម្រិត ៨.០រិចទ័រ វាយប្រហារប្រទេសដីកោះសូឡូម៉ង់ (Solomon Islands) ស្ថិតនៅភាគខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិក។
ចំណែកគ្រោះរញ្ជួយដីកម្រិត៦.៩រិចទ័រ វាយប្រហារឆ្នេរភាគខាងជើង រដ្ឋ California សហរដ្ឋអាមេរិក ដែលមានជម្រៅ១០គីឡូម៉ែត្រ មិនទាន់មានរបាយការណ៍ អំពីស្ថានភាពគ្រោះថ្នាក់នៅឡើយទេ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយ Update មុននេះបន្តិច។ សូមជំរាបថា រដ្ឋ California នេះមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងរស់នៅច្រើន !៕