(ប៉ារីស)៖ អតីតរដ្ឋមន្ត្រីថវិកាជាតិបារាំង លោក Jérôme Cahuzac ដែលមានគណនីធនាគាលាក់បាំងជាច្រើននៅក្រៅប្រទេសត្រូវបានតុលាការទីក្រុងប៉ារីស ផ្ដន្ទាទោសនៅថ្ងៃព្រហស្បតិ៍នេះ ឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ដោយព្យួរទោសពីបទគៃបន្លំពន្ធ និងលាងលុយកង្វក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារំាង Le Figaro នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
លោក Jérôme Cahuzac បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវក្លែងបន្លំពន្ធតាំងតែពីបួនឆ្នាំមុនមកម្ល៉េះ។ ចំណែកឯអតីតភរិយារបស់លោក គឺលោកស្រី Patricia ក៏ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំផងដែរ៕