(ប៉េកាំង)៖ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយស្ដីពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញណាមួយនៅឡើយទេ នៅបន្ទាប់ពីគ្រោះរញ្ជួយដីកំរិត ៦.២រ៉ិចទ័របានវាយប្រហារមកលើតំបន់ស៊ីនជាំង ភាគខាងកើតប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមអាជ្ញាធរចិនគ្រោះរញ្ជួយដីនេះ បានកើតឡើងនៅម៉ោងប្រមាណជា ១៖១៥នាទីរសៀល នៅក្នុងតំបន់ជនបទ ហូទូប៊ី ស្ថិតនៅភាគខាងជើងខេត្តស៊ីនជាំង ដោយមានចំណុចរំញ័រស្ថិតនៅចំងាយ៥១ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងស៊ីហេហ្ស៊ី (Shihezi) និងមានជំរៅរញ្ជួយ ៥៥គីឡូម៉ែត្រពីក្នុងដី៕