(ប៉ាគីស្ថាន)៖ សារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិចថា សាកសពមនុស្សយ៉ាងហោចណាស់ ២១នាក់ ត្រូវ បានគេទាញចេញពីគំនរកម្ទេចកម្ទី នៃយន្តហោះប៉ាគីស្ថានដឹកអ្នកដំណើរមួយគ្រឿងនៃជើងហោះហើរ PK-661 ជាមួយមនុស្ស ៤០-៤៥នាក់ ដែលបានធ្លាក់នៅថ្ងៃពុធនេះ នៅឯក្បែរទីក្រុង Havelian ស្ថិតតំបន់ភាគខាងជើងនៃ ប្រទេស។ នេះបើតាមក្រុមអ្នកជួយសង្រ្គោះ។
យោងតាមស្ថានីយ៍ទូរទស្សន៍នៅក្នុងស្រុក មនុស្សជិះនៅលើយន្ដហោះខាងលើមានចំនួន ៤៧នាក់ ក៏ប៉ុន្តែព្រមពេល ជាមួយគ្នាអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Pakistan International Airlines បានទទួលស្គាល់ថា មានអ្នកដំណើរ ៤០នាក់ ជិះនៅយន្ដហោះឯកជនមួយនេះ មុននឹងវាបានបាត់ចេញពីប្រព័ន្ធរ៉ាដានៅម៉ោងប្រមាណជា ៤៖៣០នាទី ម៉ោងនៅក្នុងប្រទេសប៉ាគីស្ថាន។
សូមជំរាបថា ក្រុមអ្នកជួយសង្រ្គោះកំពុងធ្វើការងាររបស់ពួកគេ ចំណែកឯមូលហេតុនៃការធ្លាក់ពុំទាន់ត្រូវបានគេបញ្ជាក់ ឱ្យបានច្បាស់នៅឡើយទេ៕