(រ៉ូម)៖ តារាម៉ូដែលអ៉ីតាលីនាង Paola Saulino ដែលបានសន្យាថានឹងថតបង្ហោះសកម្មភាពផ្លូវភេទគ្រប់ទម្រង់ដ៏សែនរោលរាលដូចជាក្នុងភាពយន្តអាសអាភាសរបស់ពួកអាគាំង ដើម្បីការតបស្នងដល់អ្នកដែលបានបោះឆ្នោតជំទាស់នឹងគំរោងធ្វើវិសោតធនកម្មរដ្ឋធម្មនុញ្ញ ស្នើឡើងដោយនាយករដ្ឋមន្ត្រីលោក ម៉ាតេអូ រ៉េនហ្ស៊ី នោះនឹងចាកចេញពីទីក្រុង ឡូស អាន់ជែលឡែស ឆ្ពោះមកកាន់អ៉ីតាលីវិញនៅខែមករាខាងមុខនេះ ដើម្បីអនុវត្តន៍តាមសន្យារបស់ខ្លួន។ នេះបើតាមការចេញដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។
នាង Paola Saulino បានសរសេរនៅលើ Instagram ថា «ខ្ញុំជាមនុស្សគោរពតាមពាក្យសន្យា។ ខ្ញុំនឹងនឹងត្រឡប់ទៅអ៉ីតាលីវិញនៅខែមករា ខាងមុខនេះដើម្បីតបស្នងដល់អ្នកដែលបានបោះឆ្នោតជំទាស់នឹងគំរោងធ្វើវិសោតធនកម្មរដ្ឋ ធម្មនុញ្ញកាលពីថ្ងៃអាទិត្យ»។ ជាក់ស្តែងនាង Paola ពិតជាមិនចង់ឲ្យមានការធ្វើវិសោធនកម្មអ្វីនោះឡើយ ព្រោះនាងគិតថាវានឹងបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ។
គួរបញ្ជាក់ថាកាលថ្ងៃអាទិត្យ កន្លងទៅប្រជាជនអ៉ីតាលីជិត ៦០ភាគរយបានជំទាស់នឹងគំរោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈតែ៤០ភាគរយប៉ុណ្ណោះបានគាំទ្រ។ ក៏ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតប្រជាមតិនេះ លោក ម៉ាតេអូ រ៉េនហ្ស៊ី បានប្រកាសលាលែងពីមុខតំណែងជានាយករដ្ឋមន្ត្រី យ៉ាងយូរនៅបន្ទាប់ពីកញ្ចប់ថវិការជាតិត្រូវបានអនុម័ត៕