Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការកំពូលអង់គ្លេស បើកកិច្ចជជែកដេញដោល ជុំវិញពាក្យបណ្ដឹងស្ដីពី Brexit របស់រដ្ឋាភិបាលលោកស្រី Theresa May

05-12-2016 19:39

(ឡុងដ៏)៖ តុលាការកំពូលអង់គ្លេស នៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមជជែកដេញដោលគ្នាហើយ ស្ដីពីពាក្យបណ្ដឹង នៃរដ្ឋាភិបាលរបស់លោកស្រី Theresa May ប្រឆាំងនឹងសភាអង់គ្លេស ដែលធ្លាប់បានអះអាងថា ដើម្បីចាកចេញពីសហភាពអឺរ៉ុប (Brexit) គួរតែមានការពិភាក្សាយោបល់ ឬអនុម័តយល់ព្រមពីសភាជាមុនសិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC​​ នៅយប់ថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។

ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ប្រធានតុលាការកំពូល ​លោក David Neuberger បាន បញ្ជាក់ថា ការសម្រេចថា តើរដ្ឋាភិបាលអាចដំណើរការណ៍នីតិវិធី ចាកចេញពីសហភាពអឺរ៉ុបអនុឡោមតាមមាត្រា ទី៥០នៃសន្ធិសញ្ញាទីក្រុង Lisbon ឬក៏យ៉ាងណា គឺជារឿងផ្នែកផ្លូវច្បាប់ មិនមែនជាចេតនានយោបាយនោះទេ។

គួររំលឹកថា នៅក្នុងការបោះឆ្នោតប្រជាមតិ កាលពីខែមិថុនា កន្លងទៅ ប្រជាជនអង់គ្លេស ៥១.៩ ភាគរយ បានយល់ព្រមឱ្យអង់គ្លេសត្រូវតែដើរចេញពីសហភាពអឺរ៉ុប រីឯ ៤៨.១ភាគរយបានជំទាស់។ ដោយឡែកនាយករដ្ឋមន្ត្រី លោកស្រី Theresa May ក៏បានអះអាងដែរថា នឹងដំណើរការណ៍នីតិវិធីលែងលះជាមួយសហភាអឺរ៉ុបឱ្យ បានមុនខែមីនា ឆ្នាំ២០១៧៕