(ញូហ្សើឡេន)៖ លោក John Key ប្រកាសចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីនៃប្រទេស New Zealand បន្ទាប់ពីកាន់អំណាចអស់រយៈពេល៨ឆ្នាំ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយមុននេះ បន្តិចនាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក John Key បានថ្លែងថា ភ្លាមៗបន្ទាប់ពីលាលែងលោកគ្មានផែនការនាពេលអនាគតជាបន្ទាន់នោះទេ តែលោកប្រាប់អ្នកកាសែតថា លោកនឹងនៅតែក្នុងសភា។
លោក Bill English ឧបនាយករដ្ឋមន្រ្តី ត្រូវបានគេរំពឹងថា នឹងត្រូវគណបក្សកាន់អំណាចជ្រើសរើសលោកជានាយករដ្ឋមន្រ្តីថ្មី ជំនួសលោក Key។
សារព័ត៌មាន New Zealand បានរាយការណ៍ថា ការលែងលាពីតំណែងរបស់លោក គឺធ្វើឡើងតាមការស្នើសុំពីភរិយារបស់លោក គឺលោកស្រី Bronagh ។
សូមជំរាបថា នៅមុននេះបន្តិចលោក ម៉ាតេអូ រ៉េនហ្ស៊ី (Matteo Renzi ) នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីតាលី ក៏បានប្រកាសលាលែងពីតំណែងហើយ បន្ទាប់ពីលោកបានចាញ់ក្នុងការបោះឆ្នោតប្រជាមតិស្ដីពីវិសោតធនកម្ម រដ្ឋធម្មនុញ្ញ។