(ពិភពលោក)៖ ប្រទេសទាំងអស់នៅលើពិភពលោក សុទ្ធតែមានអ្នកបំពានច្បាប់ និងអ្នកជាប់ពន្ធធនាគារដោយគ្រាន់តែ ខុសគ្នាលើតួលេខប៉ុណ្ណោះ។ អ្វីដែលគួរឱ្យ ចាប់អារម្មណ៍នោះ គឺសហរដ្ឋអាមេរិក ដែលជាបិតាប្រជាធិបតេយ្យ មានអ្នកទោសច្រើនជាងគេទី២ លើពិភពលោក គឺរហូតដល់៦៩៣នាក់ ក្នុងចំណោមចំនួនមនុស្ស១០ម៉ឺននាក់។
ខាងក្រោមនេះជារបាយការណ៍ដែលបង្ហាញពីប្រទេសទាំង១០ ដែលមានចំនួនអ្នកជាប់ពន្ធធនាគារច្រើនជាងគេ លើពិភពលោក ដោយយោងតាមគេហទំព័រ វីគីភីឌៀ។ របាយការណ៍បង្ហាញពីតួលេខ គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ៖
១៖ ប្រទេស សីស្ហែល (Seychelles) អ្នកជាប់ពន្ធធនាគារមានចំនួន ៧៩៩នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។
២៖ សហរដ្ឋអាមេរិក (United States of America) អ្នកជាប់ពន្ធធនាគារមានចំនួន ៦៩៣នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។
៣៖ ប្រទេស សង់ឃីដ និងនេវីស (St. Kitts and Nevis) អ្នកជាប់ពន្ធធនាគារមានចំនួន ៦០៧នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។
៤៖ ប្រទេស តួមិននីស្ថាន (Turkmenistan) អ្នកជាប់ពន្ធធនាគារមានចំនួន ៥៨៣នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។
៥៖ កោះវឺជីនរបស់សហរដ្ឋអាមេរិក (Virgin Island) អ្នកជាប់ពន្ធធនាគារមានចំនួន៥៤២នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។
៦៖ ប្រទេសអែលសាល់ វ៉ាឌ័រ (El Salvador) អ្នកជាប់ពន្ធធនាគារមានចំនួន ៥៤១នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។
៧៖ ប្រទេសគុយបា (Cuba) អ្នកជាប់ពន្ធធនាគារមានចំនួន៥១០នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។
៨៖ ប្រទេសថៃ (Thailand) អ្នកជាប់ពន្ធធនាគារមានចំនួន៤៧៦នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។
៩៖ ដែនដី Guam របស់សហរដ្ឋអាមេរិក អ្នកជាប់ពន្ធធនាគារមានចំនួន៤៦៩នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។
១០៖ ប្រទេសរុស្ស៊ី (Russia) អ្នកជាប់ពន្ធធនាគារមានចំនួន៤៥០នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។
ក្នុងចំណោមប្រទេសទូទាំងពិភពលោក ប្រទេសសីស្ហែល មានអ្នកជាប់ពន្ធធនាគារច្រើនជាងគេ គឺមានចំនួន៧៩៩នាក់ ក្នុងចំណោម១០ម៉ឺននាក់ ខណៈដែលប្រទេស សាធារណរដ្ឋអាហ្វ្រិកកណ្តាល មានអ្នកជាប់ពន្ធធនាគារទាបជាងគេ គឺត្រឹមតែ១៦នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។
ដោយឡែកប្រទេស ថៃ ដែលជាប្រទេសជិតខាង ជាប់ចំណាក់ថ្នាក់ទី៨ ក្នុងចំណោមប្រទេសដែលមានអ្នកជាប់ពន្ធធនាគារ ច្រើនជាងគេលើពិភពលោក គឺមានចំនួនរហូតដល់៤៧៦នាក់ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។ ចំណែកសម្រាប់ ប្រទេសកម្ពុជាមានចំនួន១១៦នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស១០ម៉ឺននាក់៕