Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានទទួលយកការឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការហើយ

01-12-2016 23:03

(បាងកក)៖ ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានយល់ព្រមទទួលយកជាផ្លូវការហើយ នូវការយាងឱ្យឡើង គ្រងរាជ្យ តាមការស្នើរបស់សភាជាតិថៃ ដែលនេះមានន័យថា ទ្រង់បានក្លាយជា ព្រះមហាក្សត្រថៃទី១០ ឬគេស្គាល់ជាទូទៅថា ស្តេចរាមាទី១០ នៅក្នុងសម័យកាលចក្រី ដែលមានអាយុកាលជាង២០០ឆ្នាំមកនេះ។ ចំណែកពិធីរៀបអភិសេកជាផ្លូវការ នឹងត្រូវប្រព្រឹត្តិទៅនៅពេលបន្ទាប់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ The Nation នៅមុននេះបន្តិចនាយប់ ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

ព្រះបុត្រាស្នងរាជ្យនៃព្រះរាជាណាចក្រថៃ ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានយាងជួបជាមួយប្រធានសភា ថៃ នាវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដោយទ្រង់បានទទួលយក​ជាផ្លូវការនូវការយាងឡើងគ្រង រាជ្យសម្បត្តិទៅតាមការសម្រេចរបស់អង្គសភាថៃ។ សម្រាប់ពិធីនៅល្ងាចនេះ ក៏មានវត្តមានផងដែរ ពីលោក ព្រេម ទិនស៊ូឡាណុន ជាមហាឧបរាជ និងលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី ព្រមទាំង លោក វីរៈពុល ទុងសុវ៉ាន់ ប្រធានតុលាការកំពូលចូលរួមចាត់ចែងកិច្ចការផ្សេងៗ ហើយអំឡុងពេលនោះ ប្រធានរដ្ឋសភា លោក ផនពេច បានយាងព្រះអង្គដើម្បីប្រកាសពីការឡើងគ្រងរាជ្យសម្បត្តិ តែម្តង។

គួរបញ្ជាក់ដែរថា ពិធីរៀបអភិសេកជាផ្លូវការនឹងអាចប្រព្រឹត្តទៅបាន រហូតទាល់តែព្រះរាជសពរបស់បិតា ទ្រង់ គឺព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ត្រូវធ្វើពិធីបូជា​នៅឆ្នាំក្រោយសិន៕

http://s3.reutersmedia.net/resources/r/?m=02&d=20161201&t=2&i=1163821843&w=&fh=&fw=&ll=780&pl=468&sq=&r=LYNXMPECB02VK