(ប៉េកាំង)៖ ចំនួនសរុបនៃការប្រើប្រាស់ទូរស័ព្ទក្នុងប្រទេសចិនគឺចំនួន ១.៥៤លានគ្រឿង ដោយក្នុងនោះចំនួន ១.៣ពាន់លានគ្រឿងគឺជាទូរស័ព្ទចល័ត ខណៈប្រជាជនចិនសរុបមាន ១.៣៥៧ពាន់លាននាក់។ នេះបើតាមរបាយការណ៍ដែលចេញដោយរដ្ឋាភិបាលចិន ដែលទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរដកស្រង់ នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។
របាយការណ៍របស់រដ្ឋាភិបាលចិនបានបញ្ជាក់ទៀតថា ចំនួនអ្នកប្រើប្រាស់អ៊ីនធើណែត ក៏មានការកើនឡើងដ៏គួរកត់សម្គាល់ផងដែររហូតដល់ទៅ ៦៨៨លាននាក់។ ការិយាល័យនៃក្រុមប្រឹក្សាព័ត៌មានរដ្ឋចិន បានឲ្យដឹងថា ចំនួនខាងលើនេះគឺជាការប្រៀបធៀបកាលពីអតីតកាល មកដល់ឆ្នាំ២០១៥ ដែលបានបង្ហាញអំពីការអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់បំផុត សម្រាប់ប្រទេសចិនទាំងមូល។
គិតចាប់តាំងពីឆ្នាំ១៩៧៨ ដល់ឆ្នាំ២០១៥ ប្រាក់ចំណូលក្នុងស្រុកសរុប GDP បានកើនឡើងពី ២០០ដុល្លារ ទៅដល់ ៨០០ដុល្លារអាមេរិក។ ដោយឡែកសម្រាប់ការកើននៃចំនួនទូរស័ព្ទចល័ត និងអ្នកមានទូរស័ព្ទប្រើប្រាស់នេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការរីកចំរើនវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា ខណៈចិនត្រូវបានគេចាត់ទុកជាទីផ្សារធំជាងគេបង្អស់នៅលើសកលលោក៕
_